សាររបស់អភិបាល នៃគណៈអភិបាលស្រុកឈូក

សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
សូមគោរពជូន សម្ដេច ឯកឧត្ដម លោកជំទាវ លោក-លោកស្រី និងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់រាប់អាន!

ជំនួសមុខឱ្យក្រុមប្រឹក្សាស្រុក និង គណៈអភិបាលស្រុកឈូក ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវ និងមានក្តីសង្ឃឹមយ៉ាង មុតមាំថា រដ្ឋបាលស្រុក ការិយាល័យ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និង សប្បុរជន មេត្ដាជួយគាំទ្រគម្រោងសកម្មភាពឬសេវាជាអាទិភាពនានា ដើម្បីឆ្លើយតបទៅនឹងសំណូមពរជាចម្បងៗ នៃផែនការអភិវឌ្ឍន៍ស្រុក។

ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សៅ មឿន

pattern

សេវារដ្ឋបាល

តំបន់ទេសចរណ៍